អនាគតបន្ទាប់ពីបញ្ចប់ការសិក្សា

កាលពីមុនដោយសារតែក្រុមហ៊ុនបញ្ជូនពលករមិនបានផ្តល់នូវជំនាញនិងចំណេះដឹងបច្ចេកទេសទៅកាន់សិក្ខាកាម ទើបធ្វើឲ្យពួកគេពិបាកក្នុងការប្រលងយកនូវសញ្ញាបត្រថ្នាក់ជាតិ ព្រមទាំងពិបាកក្នុងការស្នាក់នៅបន្តក្នុងប្រទេសជប៉ុន។មួយវិញទៀតបន្ទាប់ពីពួកគេត្រលប់មកប្រទេសកម្ពុជាវិញ ពួកគេរឹតតែពិបាកក្នុងការរកការងារដែលពួកគេធ្លាប់មានបទពិសោធន៌ធ្វើការក្នុងប្រទេសជប៉ុន។ដោយសារតែបែបនេះហើយទើបវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនបានផ្តល់នូវជំនាញនឹងចំណេះដឹងបចេ្ចកទេសទៅកាន់និស្សតទាំងអស់គ្នា ហើយបន្ទាប់ពីបញ្ចប់ការសិក្សាពួកគេមានឳកាសនិងជម្រើសជាច្រើន។
•••••••••••••

អាច​​បន្ត​​ចុះកម្មសិក្សាបាន

ដោយសារតែយើងប្រើប្រាស់ស្ថាប័នកម្មសិក្សាជំនាញបច្ចេកទេសនៅពេលកម្មសិក្សាជំនាញបច្ចេកទេសចប់រយៈពេល៣ឆ្នាំតម្រូវអោយត្រលប់មកប្រទេសកំណើតមួយរយៈដើម្បីទទួលសញ្ញាបត្របន្ទាប់មកអាចបន្តទៅប្រទេសជប៉ុនបានរយៈពេល២ឆ្នាំបន្ថែមទៀត។ទៅធ្វើការនៅប្រទេសជប៉ុនម្ដងទៀតក្នុងនាមជាអ្នកជំនាញថែទាំចាស់ជរាដើម្បីទទួលបានសញ្ញាបត្រថែទាំរបស់ប្រទេសជប៉ុន។ដូច្នេះបានន័យថាយើងអាចទទួលបានការចុះកម្មសិក្សាជំនាញបច្ចេកទេសរយៈពេល៥ឆ្នាំ។

ធ្វើការក្នុងនាមជាគ្រូបង្រៀន

ត្រលប់មកធ្វើការនៅសាលាកំណើតវិញ(វិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន)ក្នុងនាមជាគ្រូបង្រៀនធ្វើការបង្ហាត់បង្រៀនដល់សិស្សប្អូនជំនាន់ក្រោយ។ហើយនៅថ្ងៃអនាគតអង្គការបណ្ដុះបណ្ដាលធនធានមនុស្សថែទាំចាស់ជរានឹងមានការកើនឡើង នោះការងារបង្រៀនផ្នែកថែទាំចាស់ជរានឹងមានតម្រូវការកាន់តែខ្ពស់ជាក់ជាពុំខាន។ដូច្នេះមិនមែនមានតែនៅសាលាកំណើតនោះទេ សិស្សដែលបានបញ្ចប់កម្មសិក្សាជំនាញបច្ចេកទេសក៏អាចធ្វើការក្នុងនាមជាគ្រូបង្រៀននៅក្នុងអង្គការផ្សេងៗទៀតបានផងដែរ។

ស្វែងរកការងារនៅប្រទេសកម្ពុជា

យោងទៅតាមប្រសាសន៍របស់លោកនាយកមន្ត្រីហ៊ុនសែនដែលបានលើកឡើងនៅក្នុងផែនការព្រាងស្ដីពីវិធានការមនុស្សវ័យចំណាស់បានលើកឡើងថាចាប់ពីពេលនេះតទៅមនុស្សចាស់នឹងមានការកើនឡើងកាន់តែខ្ពស់ដូច្នេះធនធានមនុស្សថែទាំកំពុងតែក្លាយជាធនធានដ៏មានតម្លៃ ។ស្របពេលដែលនៅក្នុងប្រទេសមានធនធានមនុស្សដែលមានចំណេះជំនាញនិងបទពិសោធន៍ផ្នែកថែទាំចាស់ជរាតិចផងនោះយើងអាចធ្វើការនៅប្រទេសកំណើតក្នុងនាមជាអ្នកជំនាញថែទាំចាស់ជរា ឬអ្នកដឹកនាំបានផងដែរ។

ស្វែងរកការងារនៅក្រៅប្រទេស

បច្ចុប្បន្នប្រទេសណាក៏ត្រូវការធនធានមនុស្សផ្នែកថែទាំចាស់ជរាដែរ។ ប្រសិនបើចេះនិយាយភាសាយាននៅក្នុងពិភពលោកដូចជាភាសារអង់គ្លេស ឬភាសាផ្សេងៗទៀតនោះវាមិនមែនជាការនិយាយបំផ្លើសនោះទេដែលថាអ្នកអាចទៅធ្វើការបានក្នុងនាមជាអ្នកជំនាញថែទាំចាស់ជរានៅក្នុងប្រទេសណាក៏បានដែរនោះ។ពិតណាស់ថាស្ថាប័នថែទាំចាស់ជរាអាចនឹងមានភាពខុសប្លែកគ្នាទៅតាមប្រទេសនីមួយៗក៏ថាបានប៉ុន្តែការសិក្សានៅសាលានិងបទពិសោធន៍ដែលទទួលបានមកពីប្រទេសជប៉ុននោះវាពិតជាមានប្រយោជន៍កាត់ថ្លៃពុំបានឡើយ។

ប្ដូរការសិក្សាទៅសាកលវិទ្យាល័យផ្សេង

នៅពេលបញ្ចប់ការសិក្សានៅវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនសិស្សអាចទទួលបានកម្រិតសិក្សាខ្ពស់អាចប្ដូរទៅសិក្សានៅសាកលវិទ្យាល័យ៤ឆ្នាំអាស្រ័យលើសាកលវិទ្យាល័យអ្នកទទួលយក និងអាចទទួលបានការសិក្សាកាន់តែស៊ីជម្រៅនៅក្នុងវិស័យដែលអ្នកចង់រៀនមិនត្រឹមតែនៅប្រទេសកម្ពុជា និងប្រទេសជប៉ុនប៉ុណ្ណោះទេ។ការងារនិងតំណែងសំខាន់ៗ ព្រមទាំងប្រាក់ខែនិងឡើងខ្ពស់គឺអាស្រ័យទៅលើការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះផងដែរ។

គោលបំណងនៃការទទួល
បានលិខិតស្នាក់នៅប្រទេសជប៉ុន

លិខិតស្នាក់នៅ(ថែទាំ)ត្រូវបានបន្ថែមចាប់ពីឆ្នាំ២០១៧។ ដោយផ្អែកលើការចូលរួមធ្វើការក្នុងនាមជាអ្នកថែទាំចាស់ជរាសុខុមាលភាពនឹងអ្នកទទួលបានសញ្ញាបត្រថ្នាក់ជាតិរបស់ប្រទេសជប៉ុន(អ្នកថែទាំចាស់ជរាសុខុមាលភាព)ដែលអាចឲ្យអ្នកទទួលបានលិខិតស្នាក់នៅបន្តដែលជារឿងមិនធ្លាប់មាននៅក្នុងប្រភេទការងារនៃកម្មសិក្សាជំនាញបច្ចេកទេស។ប្រសិនបើអ្នកមានគ្រប់លក្ខខណ្ឌនោះអ្នកនឹងអាចប្រលងយកសញ្ញាប័ត្រថ្នាក់ជាតិនៅកំលុងឆ្នាំទី៤ក្នុងនាមជាកម្មសិក្សាការីជំនាញបច្ចេកទេសថែទាំចាស់ជរា។