ការណែនាំអំពីសម្ភារៈនៅក្នុងវិទ្យាស្ថាន

បន្ទប់អនុវត្តន៍

  • បន្ទប់អនុវត្តគឺត្រូវបានរចនាឡើងដូចទៅនឹងមណ្ឌលចាស់ជរានៅឯប្រទេសជប៉ុន។
  • មានដូចជា បន្ទប់បុរាណបែបជប៉ុន ទទឹងនៃច្រករបៀង បង្កាន់ដៃ ជម្រៅនៃបាញ័រ(អាងត្រាំទឹក)
  • រហូតដល់ពណ៌ជញ្ចាំងគឺសុទ្ធតែជាការរចនាចុងក្រោយបង្អស់របស់ប្រទេសជប៉ុន។

បន្ទប់ដែលត្រូវសិក្សា

  • បន្ទប់អនុវត្តន៍មានបិតដោយកញ្ចក់ដែលអាចមើលឃើញពីខាងក្រៅ។
  • យើងធ្វើការរចនាបែបនេះឡើងដើម្បីងាយស្រួលក្នុងការសិក្សាអនុវត្តជាក់ស្ដែង។
  • មានបំពាក់ដោយសម្ភារៈបច្ចេកវិទ្យាឈានមុខ
  • របស់ប្រទេសជប៉ុនដែលជួយជម្រុញ
  • ប្រសិទ្ធិភាពនៃការអនុវត្តន៍ផ្ទាល់

ច្រកចូល

នៅច្រកចូលមុខវិទ្យាស្ថានមានកន្លែងផ្ដល់ពត៌មាននិងមាន បុគ្គលិកជនជាតិខ្មែរនៅចាំផ្ដល់ពត៌មាន និងពិភាក្សារាល់ បញ្ហាលំបាករបស់សិស្សនៅពេលចុះឈ្មោះចូលរៀន។

បន្ទប់សិក្សា

ជាបន្ទប់សិក្សានិងបង្រៀនភាសាជប៉ុន។ បន្ទប់មួយអាចផ្ទុកសិស្សបានចំនួន៣០នាក់។

សាលប្រជុំធំ

បណ្ណាល័យ

ជាសាលចម្រុះអាចសិក្សារួមគ្នាបាន។យើងប្រើប្រាស់សម្រាប់បង្រៀនទៅកាន់សិស្សទាំងអស់គ្នានៅពេលមានការថ្លែងសុន្ទរកថាពីសាស្ត្រាចារ្យល្បីៗដែលអញ្ចើញមកពីប្រទេសជប៉ុននិងជាកន្លែងសិក្សាផ្សេងៗទៀត។

មានបំពាក់ដោយកុំព្យូទ័រ សៀវភៅ និងសៀវភៅជំនាញរបស់ជប៉ុនជាច្រើនដែលអាចជួយជំរុញការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិតឲ្យកាន់តែមានភាពងាយស្រួល។

សាលប្រជុំធំ

ជាសាលចម្រុះអាចសិក្សារួមគ្នាបាន។យើងប្រើប្រាស់សម្រាប់បង្រៀនទៅកាន់សិស្សទាំងអស់គ្នានៅពេលមានការថ្លែងសុន្ទរកថាពីសាស្ត្រាចារ្យល្បីៗដែលអញ្ចើញមកពីប្រទេសជប៉ុននិងជាកន្លែងសិក្សាផ្សេងៗទៀត។

បណ្ណាល័យ

មានបំពាក់ដោយកុំព្យូទ័រ សៀវភៅ និងសៀវភៅជំនាញរបស់ជប៉ុនជាច្រើនដែលអាចជួយជំរុញការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិតឲ្យកាន់តែមានភាពងាយស្រួល។

បច្ចុប្បន្នបច្ចេកទេសថែទាំរបស់ជប៉ុនអាចនិយាយបានថាលេខ១ក្នុងពិភពលោក។ឥលូវនេះ សិស្សនិស្សិតអាចសិក្សាបច្ចេកទេសថែទាំតែមួយក្នុងលោកនៅក្នុងប្រទេសកម្ពុជាដោយ មានការបង្ហាត់បង្រៀនដោយសាស្ត្រាចារ្យល្បីៗមកពីប្រទេសជប៉ុន។

ជាន់ផ្ទាល់ដី

គ្រាន់តែដើរចូលក្នុងបរិវេនវិទ្យាស្ថាននឹងឃើញច្រកចូលហើយនៅខាងក្នុងគឺមានបំពាក់ដោយបន្ទប់អនុវត្ត។នៅក្នុងបន្ទប់អនុវត្តមាន បែងចែកជា៥បន្ទប់ គឺមានបំពាក់ដោយបន្ទប់ដែលពេញនិយមនៅក្នុងមណ្ឌលចាស់ជរាទូទៅរបស់ប្រទេសជប៉ុន មានបន្ទប់កន្ទេលបែប ប្រពៃណី ជម្រាលការ៉ូ និង ជណ្ដើរយន្ដរចនាឡើងដោយគ្មានរបាំង(Barrier free)ដែលអាចឲ្យកម្មសិក្សាជំនាញថែទាំអាចបន្សាំនូវគ្រប់ ស្ថានភាពនៅពេលដែលពួកគាត់ទៅកម្មសិក្សាជំនាញថែទាំនៅប្រទេសជប៉ុន។លើសពីនេះមានបន្ទប់ សម្រាកនិង បន្ទប់ TV Monitor យ៉ាងប្រណិតដែលអាចជួយដល់ការសិក្សារបស់សិស្សផងដែរ។

ជាន់ទី១និងទី២

នៅជាន់ទី១និងទី២គឺជាបន្ទប់សិក្សា។មួយបន្ទប់អាចផ្ទុកសិស្សបាន៣០នាក់។ហើយបន្ទប់ទាំងអស់សុទ្ធតែមានបំពាក់ដោ យម៉ាស៊ីនត្រជាក់យ៉ាងប្រណិត និងមានពន្លឺថ្ងៃចូលដែលអាចឲ្យសិស្សនិស្សិតមានអារម្មណ៍ល្អក្នុងការសិក្សា។ ហើយនៅ ពេលខាងមុខយើងនឹងមានគម្រោងពង្រីកដេប៉ាតឺម៉ង់ថ្មីៗបន្ថែមទៀតពេលនោះសិស្សនិស្សិតនឹងមានមិត្តភក្ដិកាន់តែច្រើន ដែលអាចសិក្សាលើមុខជំនាញផ្សេងៗគ្នា។

ជាន់ទី៣

នៅជាន់ទី៣មាន បណ្ណាល័យ បន្ទប់បុគ្គលិក បន្ទប់ប្រជុំ បន្ទប់ទទួលភ្ញៀវ និងបន្ទប់នាយកវិទ្យាស្ថាន។ជាពិសេសបន្ទប់លោកគ្រូអ្នកគ្រូ និងបុគ្គលិក គឺនៅជាន់ទី៣ជាប់ជាមួយនិងបណ្ណាល័យដូច្នេះនៅពេលដែលសិស្សនិស្សិតសិក្សាដោយខ្លួនឯងនៅបណ្ណាល័យមាន ចម្ងល់គឹអាចទៅសួរគ្រូបានភ្លាមៗ ។ហើយសិស្សនិស្សិតក៏អាចខ្ចីសៀវភៅនៅក្នុងបណ្ណាល័យទៅសិក្សាបានផងដែរ។

ជាន់ទី៤

នៅជាន់ទី៤មានសាលប្រជុំធំអាចផ្ទុកចំនួនមនុស្សបានប្រហែល៤០០នាក់។លើសពីនេះនៅជាន់ទី៥ក៏មានបន្ទប់ ដែលអាចរៀបចំពិធីផ្សេងៗនិងអាចប្រើប្រាស់ជា SKY BAR(?) បានផងដែរ។