គារវកិច្ច

     បន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ នៅគ្រប់ប្រទេសដែលទទួលរងគ្រោះដោយសារតែសង្គ្រាមទាំងអស់មានការកើតឡើងនៅសម័យកាលមួយដែលអត្រាបង្កើតកូនមានការកើនឡើងខ្ពស់បំផុតហើយរហូតដល់បច្ចុប្បន្នប្រទេសទាំងអស់នោះ កំពុងតែប្រែក្លាយទៅជាសង្គមមួយដែលពោរពេញទៅដោយមនុស្សចាស់ជរា។នៅក្នុងនោះផងដែរប្រទេសជប៉ុនគឺជាប្រទេសមួយ ដែលបានឈានមកដល់សង្គមដែលមានចំនួនមនុស្សចាស់កើនឡើងខ្ពស់បំផុត ដែលមិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស។

    ការរស់នៅបានយូរអង្វែងគឺជាក្ដីសុបិន្តរបស់មនុស្សដែលតែងតែមានជាយូរយារណាស់មកហើយ។ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះដើម្បីឲ្យរស់នៅបានយូរអង្វែង គឺជួបប្រទះនៅបញ្ហាជាច្រើន។ជាក់ស្ដែងនៅក្នុងប្រទេសជប៉ុនគឹកំពុងតែជួបប្រទះនូវបញ្ហាផ្នែកថែទាំលើសពីការគិតជាច្រើនដូចជា៖កង្វះខាតអ្នកជំនាញថែទាំ ការកើនឡើងនូវអ្នកត្រូវការសេវាកម្មខាងផ្នែកថែទាំ នឹងកង្វះខាតផ្នែកហិរញ្ញវត្ថុជាដើម។ គោលបំណងក្នុងការរស់នៅរបស់មនុស្សនឹងសត្វគឺគ្មានអ្វីក្រៅពី「ថែរក្សាពូជពង្សនោះទេ」។ការថែរក្សាពូជពង្សបើនិយាយឲ្យចំទៅគឺមាន「ការចិញ្ចឹមជីវិត・ការបន្តពូជ・ការចិញ្ចិមបីបាច់កូន」។ត្រង់ចំណុចនេះតើអ្នកគិតថាមនុស្សនឹងសត្វដូចគ្នាដែរឬទេ។ចម្លើយនោះគឹមិនដូចគ្នាទេ។មនុស្សលោក បន្ថែមពីលើចំណុចទាំងនេះគឹពួកគេបានបន្ថែមនូវចំនុច៣ផ្សេងគ្នាទៀតគឺ『ការស្រលាញ់』『ការគោរព』និង『គុណធម៌』។ចំពោះមនុស្សចាស់ជរាក៏ដូចគ្នា ពួកយើងនឹងផ្តល់ការស្រលាញ់ ការគោរពនិងផ្តល់ការមើលថែទាំទៅកាន់ពួកគាត់ជាពិសេស។

    ចំនុចដែលបានរៀបរាប់ខាងលើនេះសុទ្ធសឹងតែជារបស់សំខាន់ដែលយើងគ្រប់គ្នាត្រូវតែបន្សល់ទុកនិងផ្តាំផ្ញើរទៅកាន់មនុស្សជំនាន់ក្រោយ។ប្រសិនបើយើង យករបស់ទាំងអស់នេះទៅដល់កន្លែងណាហើយគឺកន្លែងនោះនឹងក្លាយទៅជាកន្លែងដ៏ស្រស់បំព្រងនិងជាកន្លែងដែលពោរពេញទៅដោយក្តីស្រលាញ់ដែលមនុស្សគ្រប់គ្នាត្រូវការ។នេះបញ្ជាក់ឲ្យឃើញថាការថែទាំគឺជាទស្សនៈវិជ្ជាមួយដែលមនុស្សរស់នៅដើម្បីមនុស្ស។ដូច្នេះហើយវិទ្យាស្ថានរបស់ខ្ញុំនឹងមិនបញ្ឈប់នូវឆន្ទៈនឹងបំនងដែលចង់បណ្តុះបណ្តាលឲ្យនិស្សិតគ្រប់រូបក្លាយទៅជាធនធានអ្នកថែទាំដ៏សំខាន់នោះទេ។ចាប់ពីថ្ងៃនេះតទៅ ពួកយើងរៀនគិត រៀនអនុវត្តនឹងរីកចំរើនទាំងអស់គ្នា។

នាយកវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន

ជីវប្រវត្តិ

លោកISHIKORI EIICHIបានកើតនៅ ថ្ងៃទី១ខែមករាឆ្នាំ១៩៦១ ក្នុងទីក្រុង Matsue ខេត្ត Shimane ប្រទេសជប៉ុន។លោកបានបញ្ចប់ការសិក្សាផ្នែកតំហែទាំសុខុមាលភាពសង្គម ពីសកលវិទ្យាល័យសុខុមាលភាពជប៉ុននឹងបានបញ្ចប់ការសិក្សាផ្នែកគិលានុបដ្ឋាមធ្យមពីសាលាបណ្ដុះបណ្ដាលគិលានុបដ្ឋាកម្រិតមធ្យមប្រចាំទីក្រុងណាហ្កូយា។លោកមានសញ្ញាប័ត្រផ្នែកគិលានុបដ្ឋានឹងផ្នែកសង្គ្រោះបន្ទាន់ក្រៅពីនេះលោកមានសញ្ញាបត្រគណនេយ្យ Nisshoកម្រិត១ព្រមទាំងមានជំនាញកីឡាកេនដូកម្រិត៣ផងដែរ។មួយវិញទៀតលោកក៏ជាអ្នកប្រឹក្សានៅក្នុងមជ្ឈមណ្ឌលថែទាំនឹងមន្ទីពេទ្យនៅតាមបណ្តាទីក្រុងសំខាន់ៗនៅទូទាំងប្រទេសជប៉ុននឹងក្នុងពិភពលោក។លើសពីនេះទៅទៀតលោកក៏កំពុងតែធ្វើការយ៉ាងស្វាហាប់ក្នុងការសរសេរសៀវភៅ២ក្បាលក្នុងមួយឆ្នាំ៤អត្ថបទក្នុងមួយខែនិងសកម្មភាពថ្លែងសុន្ទរកថាជាង៨០ដងក្នុងមួយឆ្នាំផងដែរ។
សៀវភៅដែលបានសរសេររូចមានដូចជា៖ ”Shisetsu Kangoshi no Dekiru Shigoto Jyutsu, “Kaigo Genba no Komatta Staff wo Senryoku ni Kaeru Jinzai Ikusei Shido”, “Iryo Izondo no Takai Koreisya no Care”ជាដើម។