ទីតាំងរបស់វិទ្យាស្ថាន

  • វិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនគឺត្រូវចំណាយពេលប្រហែល៣០នាទី បើធ្វើដំណើរពីចំនុចកណ្ដាលនៃរាជធានីភ្នំពេញ។
  • នៅជុំវិញវិទ្យាស្ថានគឺជាតំបន់ដែលមានទេសភាពស្អាតហើយកំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍នាថ្ងៃអនាគត។
  • នៅជិតវិទ្យាស្ថានមានផ្សារ AEON MALL 2 និងផ្សារថៃ MAKRO ។លើសពីនេះដើម្បីឲ្យមានភាពងាយស្រួលដល់សិស្សនិស្សិត
  • វិទ្យាស្ថានគឺមានរៀបចំនូវកន្លែងស្នាក់នៅសំរាប់សិស្សនិស្សិតដោយឥតគិតថ្លៃដែលចំណាយពេលត្រឹមតែ២នាទីពីវិទ្យាស្ថាន។

ផ្សារ AEON MALL 2 ដែលបានបើកដំណើរការនៅក្នុងឆ្នាំ២០១៨ គឺមានចំងាយ១០គីឡូម៉ែត្រពីចំនុចកណ្ដាលនៃរាជធានីភ្នំពេញដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មី ទីក្រុង ពោងពាយរបស់ក្រុមហ៊ុន L.Y.PGroup។

makroជាផ្សារបោះដុំដ៏ធំដែលមានប្រភពដើមមកពីប្រទេសហូឡង់ប៉ុន្តែនៅប្រទេសថៃទទួលបានជោគជ័យបន្ទាប់ពីបានពង្រីកក្នុងការប្រមូលក្រុមទំនិញសំខាន់ៗឲ្យសិ្ថតក្រោមក្រុមហ៊ុន makro siam។នៅក្នុងនោះមានទំនិញជាច្រើនចាប់ពីទំនិញប្រើប្រាស់ប្រចាំថ្ងៃរហូតដល់គ្រឿងអេឡិចត្រូនិចសម្ភារៈការិយាល័យនិងទំនិញជាច្រើនទៀត។

កន្លែងស្នាក់នៅដោយឥតគិតថ្លៃចំនាយពេលតែ២នាទីពីវិទ្យាស្ថាន។ហើយយើងមានបែងចែកជាកន្លែងស្នាក់នៅរបស់សិស្សស្រីនិងសិស្សប្រុសសរុបទាំងពីរខ្នងគឺអាចឲ្យសិស្សស្នាក់នៅបានចំនួន៨០នាក់់។ចំណែកទីតាំងមានលក្ខណៈស្ងប់ស្ងាត់ល្អនិងមិនមានការរំខាន។

នៅជាប់នឹងវិទ្យាស្ថានមានផ្សារកំពុងដំណើរការស្រាប់មានទាំងរបស់របរហូបចុកនិងរបស់ប្រើប្រាស់ប្រចាំថ្ងៃដែលអាចបំពេញតម្រូវការបានភ្លាមៗមិនមានការលំបាកនៅក្នុងជីវភាពរស់នៅឡើយ។