ប្រតិបត្តិការ

    ក្រុមហ៊ុនភាគហ៊ុន JQC

  • បង្កើត ថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៧
  • ប្រធានតំណាងនាយកប្រតិបត្តិ KIYOSHI HOSOYA
  • ដើមទុន ៦០៥០ម៉ឺនយេន
    (បច្ចុប្បន្ន ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨)
  • ចំនួនបុគ្គលិក ១៥នាក់
  • មាតិកាអាជីវកម្ម
    • បង្កើតអាជីវកម្មបណ្ដុះបណ្ដាលធនធានមនុស្សការថែទាំចាស់ជរា
    • គ្រប់គ្រងផែនការអាជីវកម្មថែទាំនិងប្រឹក្សាយោបល់
    • គ្រប់គ្រងគ្រឹះស្ថានអប់រំការថែទាំចាស់ជរា
  • ការិយាល័យ

    5-2 Daini-Nissei building F5, Kanda Mitoshiro-cho, Chiyoda-ku, Tokyo 101-0053, Japan

    JQC(Cambodia)Co.,Ltd.

  • បង្កើតនៅ ខែ សីហា ឆ្នាំ ២០១៧
  • តំណាងអគ្គនាយកក្រុមហ៊ុន KIYOSHI HOSOYA
  • ដើមទុន ១០០,០០០ដុល្លារ
  • ចំនួនបុគ្គលិក ២០នាក់
  • មាតិកាអាជីវកម្ម
    • បង្កើតនិងគ្រប់គ្រងវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនអាជីវ
    • កម្មបណ្ដុះបណ្ដាលធនធានមនុស្សថែទាំចាស់ជរា គ្រប់គ្រងផែនការ
    • អាជីវកម្មថែទាំ និង ប្រឹក្សាយោបល់
  • ការិយាល័យ

    ភ្នំពេញ កម្ពុជា

ដេប៉ាតឺម៉ង់

  • មហាវិទ្យាល័យថែទាំសុខុមាលភាពសង្គមអន្តរជាតិ ដេប៉ាតឺម៉ង់ថែទាំចាស់ជរា ចំនួនកំណត់១៨០នាក់។
  • មហាវិទ្យាល័យភាសាបរទេស ដេប៉ាតឺម៉ង់ភាសាជប៉ុន នឹងបើកជាបន្តបន្ទាប់នៅឆ្នាំ២០១៩។
  • មហាវិទ្យាល័យវិទ្យាសាស្រ្តកុំព្យូទ័រ ដេប៉ាតឺម៉ង់IT នឹងបើកជាបន្តបន្ទាប់នៅឆ្នាំ២០១៩។

កំលុងពេល២០ឆ្នាំបន្ទាប់ ដោយយោងទៅតាមប្រសិទ្ធភាពរបស់ប្រាជ្ញាសិប្បនិមិត្ត(AI)ការងារប្រមាណ៥០%នឹងត្រូវបាត់បង់ហើយនៅកំលុងពេល៣០ឆ្នាំបន្ទាប់ទៀតការងារប្រមាណជា៩០%នឹងត្រូវបានគេជឿថានឹងត្រូវបានលុបបំបាត់។ប៉ុន្តែនៅក្នុងពេលនោះផងដែរប្រភេទការងារដែលត្រូវបាត់បង់ក៏មានចំណែកឯការងារដែលត្រូវបានគេបង្កើតថ្មីក៏មានដែរ។នៅក្នុងវិទ្យាស្ថានរបស់យើងខ្ញុំយើងនឹងធ្វើការបណ្តុះបណ្តាលទាំងចំណេះដឹងនឹងការអនុវត្តន៍ជាក់ស្ដែងដើម្បីឲ្យនិស្សិតគ្រប់រូបក្លាយខ្លួនទៅជាធនធានមនុស្សមួយដ៏មានសារៈសំខាន់ស្របទៅតាមគោលការណ៍របស់វិទ្យាស្ថានគឹ「រៀនគិតរៀនអនុវត្តដោយខ្លួនឯងដើម្បីឲ្យមានប្រយោជន៍ទៅថ្ងៃអនាគត」។ទោះបីជាប្រាជ្ញាសិប្បនិមិត្តរីកចំរើនយ៉ាងណាក៏ដោយក៏មិនអាចមកជំនួសនូវការងារផ្នែកថែទាំចាស់ជរាមួយនេះបានដែរទាំងនៅក្នុងពេលបច្ចុប្បន្ននេះនិងក្នុងពេលអនាគត។នៅបណ្តាប្រទេសនៅក្នុងសហគមន៍អ៊ឺរ៉ុប ចិន ជប៉ុន និង កូរ៉េខាងត្បូង ជាដើមនោះដែលមានចំនួនមនុស្សចាស់ជរាច្រើនកំពុងតែត្រូវការធនធានខាងផ្នែកថែទាំចាស់ជរាជាច្រើន។ដូច្នេះហើយទើបបានជាវិទ្យាស្ថានបណ្តុះបណ្ដាលនូវជំនាញថែទាំចាស់ជរានេះឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។មួយវិញទៀតដោយសារតែពួកយើងទាំងអស់គ្នាចង់ឲ្យប្រទេសកម្ពុជាក្លាយទៅជាកន្លែងមួយដែលបណ្តុះបណ្តាលជំនាញថែទាំចាស់ជរាដ៏ធំជាងគេនៅក្នុងពិភពលោកយើងក៏បង្កើតនូវវិទ្យាស្ថាននៅទីនេះ។