កម្ពុជានាពេលអនាគត

នៅក្នុងពិធីថ្លែងសុន្ទរកថាថ្ងៃទី១៨ខែមករាឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានមានប្រសាសន៏ថានឹងចាត់វិធានការដោះស្រាយចំពោះបញ្ហាមនុស្សវ័យចំណាស់។ ហើយវិធានការដែលមានឈ្មោះថា គោលនយោបាយជាតិស្ដីអំពីមនុស្សវ័យចំណាស់ឆ្នាំ២០១៧ដល់ឆ្នាំ២០៣០ នោះគឺជាការពង្រីកនូវប្រព័ន្ធប្រាក់បៀរវត្ស៍របស់ពលករ និងពិចារណាលើការថែទាំសុខភាពដោយឥតគិតថ្លៃទៅមនុស្សវ័យចំណាស់ ព្រមទាំងការបង្កើតនូវសមាគមន៍ចាស់ជរាប្រហែល១៦០០កន្លែងនៅតាមភូមិឃុំទូទាំងប្រទេសកម្ពុជា។

មធ្យមភាគអាយុជីវិត

នៅចន្លោះឆ្នាំ១៩៩០ដល់ឆ្នាំ២០១៥ចំនួនបង្កើតកូនជាមធ្យមរបស់ស្ត្រីដែលមានអាយុ១៥ឆ្នាំទៅ៤៥ឆ្នាំកំពុងមានអត្រាថយចុះបន្តិចម្ដងៗ។

កម្ពុជានាពេលអនាគត

មធ្យមភាគអាយុជីវិតនៅប្រទេសកម្ពុជាមានការកើនឡើងអស់រយៈពេល១៣ឆ្នាំហើយបើគិតពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៣។ មូលហេតុចំបងគឺត្រូវបានគេរៀបរាប់ថាមកពីអត្រាស្លាប់នៃកុមារដែលមានអាយុក្រោម៥ឆ្នាំមានការថយចុះ។ នៅឆ្នាំ១៩៩០កុមារ១០០០នាក់មាន១១៦នាក់ត្រូវបានស្លាប់បើធៀបជាមួយឆ្នាំ២០១២គឺថយចុះត្រឹម៤០នាក់ប៉ុណ្ណោះ។

អត្រាមនុស្សវ័យចាស់

បើយោងតាមការថយចុះនៃអត្រាកំណើត និងការកើនឡើងនៃមធ្យមភាគនៃអាយុជីវិតនោះបានន័យថាអត្រាមនុស្សវ័យចំណាស់គឺមានការកើនឡើង។ នៅឆ្នាំ១៩៩៨អត្រាមនុស្សវ័យចំណាស់គឺមានត្រឹមតែ៥,២%ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០៣០គឺអាចនិងកើនទ្វេដងរហូតដល់១១%។

សមមាត្រនៃប្រជាជនដែលគាំទ្រមនុស្សវ័យចាស់

នៅឆ្នាំ១៩៩៨មនុស្សចំនួន១៥,៥នាក់ទ្រទ្រង់មនុស្សចាស់ជរា១នាក់ប៉ុន្តែប្រសិនបើមនុស្សចាស់នៅតែបន្តកើនឡើង នោះនៅក្នុងឆ្នាំ២០៣០គឺមានត្រឹមតែ៩,៣នាក់ប៉ុណ្ណោះទ្រទ្រង់មនុស្សចាស់១នាក់។

លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានរំពឹងទុកថានឹងបញ្ចូនពលករកម្ពុជាឲ្យទៅធ្វើការនៅប្រទេសជប៉ុនក្នុងនាមជាអ្នកថែទាំ ដែលជាគម្រោងមួយដើម្បីបង្កើនចំនួនពលករចំណាកស្រុកបន្ថែមទៀត។ ពិធីថ្លែងសុន្ទរកថាដែលប្រារព្ធធ្វើឡើងនៅក្នុងរោងចក្រផលិតខោអាវមួយដែលមានទីតាំងស្ថិតនៅក្នុងខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានមានប្រសាសន៍ថា លោកបានចុះទៅទស្សនៈកិច្ចសិក្សានៅប្រទេសជប៉ុនក្នុងខែសីហាកន្លងមកនេះ ព្រមទាំងបានពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីប្រទេសជប៉ុនលោក ស៊ីនហ្សូអាបេ អំពីគម្រោងខាងលើ។ កាលពីឆ្នាំមុន ប្រទេសជប៉ុនគឺបានធ្វើវិសោធន៍កម្មច្បាប់អន្តោប្រវេសន៍ប៉ុន្មានចំនុច ដើម្បីសម្រួលដល់ភាពខ្វះខាតអ្នកថែទាំ និងគិលានុបដ្ឋាយិកា។ ហើយក្រុមហ៊ុនជប៉ុនដែលកំពុងដំណើរការនៅប្រទេសកម្ពុជា ដែលមានឈ្មោះថា Procast Asia Co Ltd ក៏បានលើកឡើងថាការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនៅកម្ពុជាគឺដើម្បីជម្រុញ និងបង្កើនពលករចំណាកស្រុកកម្ពុជាឲ្យអាចទៅធ្វើការដោយប្រើបច្ចេកវិទ្យាថែទាំបែបជប៉ុន។លោក ហេង សាវ៉ាត ដែលជាអ្នកនាំពាក្យរបស់ក្រសួងការងារបានមានប្រសាសន៍ថា≪ប្រទេសដែលគិតថានឹងបង្កើនអ្នកថែទាំឲ្យទៅធ្វើការនៅប្រទេសជប៉ុនគឺមិនមែនមានតែប្រទេសកម្ពុជានោះទេ។≫≪ខ្ញុំគិតថាការបញ្ជូនពលករចំណាកស្រុកកាន់តែច្រើនទៅក្រៅប្រទេសគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ល្អមួយ។≫