វឌ្ឍនៈភាព(ចំណុចពិសេសនៃបច្ចេកវិទ្យា)និងការងារថែទាំចាស់ជរា

មានន័យថាសមត្ថភាពរបស់AIលើសពីសមត្ថភាពរបស់មនុស្សនេះគឺសំដៅទៅលើបញ្ហានៅឆ្នាំ២០៤៥។មានទស្សនៈមួយលើកឡើងថាបើផ្អែកតាមការបង្កើនសមត្ថភាពរបស់AI ចាប់ពីពេលបច្ចុប្បន្នទៅប្រហែលជា២០ឆ្នាំក្រោយការងារដែលមាននាពេលបច្ចុប្បន្នប្រហែល៥០%នឹងត្រូវបាត់បង់ហើយនៅ៣០ឆ្នាំក្រោយការងារប្រហែល៩០%នឹងត្រូវបានគេលុបបំបាត់ចោលផងដែរ។ប៉ុន្តែបើទោះបីជាមានការទាមទារដើម្បីបង្កើននូវគុណភាពដោយការប្រើប្រាស់ AI, ICTឬ IOT នៅក្នុងពិភពនៃឧស្សាហកម្មថែទាំយ៉ាងណាក៏ដោយវានៅតែជាប្រភេទការងារដែលទាក់ទងនិងមនុស្សដដែលគឺមិនអាចយកកុំព្យូទ័រមកជំនួសទាំងស្រុងបាននោះឡើយ។ហើយស្ថានភាពរបស់ពិភពលោកគឺជៀសមិនផុតពីបញ្ហាចាស់ជរានិងប្រជាជនថយចុះនោះឡើយដូច្នេះបច្ចុប្បន្នចំពោះកម្មសិក្សាការីដែលសិក្សាពីបច្ចេកទេសថែទាំចាស់ជរាគឺជាឳកាសដ៏ធំក្នុងការទទួលបានប្រាក់ចំណូលខ្ពស់។

ប្រភេទការងារដែលចាំបាច់ត្រូវប្រើមនុស្ស

  • នៅឆ្នាំ២០១៥ឧស្សាហកម្មគ្រឿងយន្តភាគច្រើនគឺអាចប្រើបានតែ
  • ផ្នែកសេវាកម្មប៉ុណ្ណោះប៉ុន្តែចាប់ពីឆ្នាំ២០២០ទៅត្រូវបានគេរំពឹងទុក
  • ថាផ្នែកកសិកម្មរុក្ខប្រមាញ់និងនេសាទនិងផ្នែកផលិតកម្មគ្រឿងយន្ដភាគ
  • ច្រើននឹងត្រូវពឹងផ្អែកទៅលើមនុស្សយន្តជាក់ជាពុំខាន។