ការសាកសួរពត៌មាន

ដើម្បីអាចធ្វើការសាកសួរពត៌មានបាន សូមបំពេញនូវពត៌មានខាងក្រោមនេះជាមុនសិន

ឈ្មោះខ្មែរ
ឈ្មោះឡាតាំង
លេខទូរស័ព្ទ
អ៊ីម៉ែល
ចម្ងល់ទាក់ទងនឹងវិទ្យាស្ថាន
 • ១. តើនៅវិទ្យាស្ថានមានបង្រៀនអ្វីខ្លះ?
  មានបង្រៀនភាសាជប៉ុន និងជំនាញថែទាំចាស់ជរាបែបជប៉ុន។
 • ២. តើអ្នកដែលមិនចេះភាសាជប៉ុនសោះអាចរៀនបានដែរឬទេ?
  ចំពោះអ្នកមិនចេះភាសាជប៉ុនសោះក៏អាចរៀនបានដែរ។
 • ៣. តើវិទ្យាស្ថានមានផ្ដល់កន្លែងស្នាក់នៅដែរឬទេ?
  វិទ្យាសា្ថនមានផ្ដល់កន្លែងស្នាក់នៅ
 • ៤. ប្រសិនបើមិនចង់ស្នាក់នៅកន្លែងរបស់វិទ្យាស្ថានបានដែរឬទេ?
  ប្រសិនបើមិនចង់ស្នាក់នៅក៏បានដែរ។
 • ៥. លក្ខខណ្ឌក្នុងការជ្រើសរើសសិស្ស
  • សិស្សនិសិ្សតដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (មិនគិតជាប់ ឬធ្លាក់)
  • សិស្សនិសិ្សតដែលមានបំណងសិក្សាភាសាជប៉ុន នឹងជំនាញបច្ចេកទេសក្នុងថែទាំចាស់ជរា
  • សិស្សនិស្សិតដែលមានបំណងទៅហ្វឹកហ្វាត់នៅប្រទេសជប៉ុន
 • ៦. តើសិក្សារយៈពេលប៉ុន្មានឆ្នាំ?
  រយៈពេលសិក្សាអាចពី ៤ឆ្នាំទៅ៥ឆ្នាំ (យោងទៅតាមសមត្ថភាពរបស់សិស្ស)
 • ៧. លំដាប់លំដោយនៃការសិក្សា
  • ឆ្នាំទី១៖ សិក្សាអំពីមូលដ្ឋានគ្រឹះ (នៅប្រទេសកម្ពុជា)
  • ឆ្នាំទី២៖ អនុវត្តន៍ជាក់ស្ដែង (នៅប្រទេសជប៉ុន)
 • ៨. ថ្លៃសិក្សា?
  • ចុះឈ្មោះចូលសិក្សាវគ្គសិក្សាដំបូងក្នុងខែកញ្ញានិងខែធ្នូនឹងមានឳកាសទទួលបានការសិក្សាដោយឥតគិតថ្លៃ។ ប៉ុន្តែចំពោះថ្លៃជីវភាពខ្លួនឯង។
  • ថ្លៃសិក្សារយៈពេល២ឆ្នាំចំនួន ៥០០០ដុល្លារ
 • ៩. តើក្នុង១សបា្ដហ៍ត្រូវសិក្សាប៉ុន្មានថ្ងៃ? ១ថ្ងៃសិក្សាប៉ុន្មានម៉ោង?
  • ១សបា្ដហ៍សិក្សា៥ថ្ងៃ
  • ១ថ្ងៃសិក្សា៦ម៉ោង
 • ១០. ប្រសិនបើខ្ញុំគ្មានចំណាប់អារម្មណ៍ចង់ទៅធ្វើការនៅជប៉ុនទេ ខ្ញុំគ្រាន់តែចង់ចូលរៀនភាសាជប៉ុនតែប៉ុណ្ណោះ តើអាចចូលរៀនបានដែរឬទេ ?
  សូមអភ័យទោសផង នៅក្នុងពេលបច្ចុប្បន្ននេះវិទ្យាស្ថានយើងខ្ញុំមានទទួលបង្រៀននិសិ្សតដែលចង់សិក្សាពីបច្ចេកទេសថែទាំចាស់ជរាតាមបែបជប៉ុននឹងអាចទៅធ្វើការនៅប្រទេសជប៉ុនតែប៉ុណ្ណោះ។
 • ១១. ទីតាំងរបស់សាលានៅឯណា?
  ផ្ទះលេខ៖៦១៩ ផ្លូវលេខ ១៩២៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ