ការសិក្សានៅក្នុងវិទ្យាស្ថាន

ការថែទាំចាស់ជរាគឺជាការផ្ដល់ជំនួយដល់មនុស្សចាស់ជរា និងជនពិការទាំង (ផ្លូវកាយ និង ផ្លូវចិត្ត) ដែលការផ្ដល់ជាជំនួយនោះ ធ្វើយ៉ាងណាឲ្យពួកគាត់រស់នៅតាមវិធីដែលគាត់ចង់រស់នៅ។ ដូច្នេះហើយនៅក្នុងវិទ្យាស្ថានយើងខ្ញុំមានបណ្ដុះបណ្ដាលជាក់ស្ដែងទៅលើវិធីសាស្រ្តក្នុងការផ្ដល់ជំនួយទាំងអស់នេះ។

ភាសាជប៉ុន(ភាសាបរទេស)

ដើម្បីកុំឲ្យមានការលំបាកក្នុងកំឡុងពេលធ្វើការនៅប្រទេសជប៉ុនវិទ្យាស្ថានមានបង្រៀនមូលដ្ឋានគ្រឹះភាសាជប៉ុនភាសាបច្ចេកទេសថែទាំនិងបង្រៀនពីរបៀបរបបនៃការថែទាំដែលចាំបាច់ជាច្រើនទៀត។ហើយយើងមានគោលដៅបង្រៀនសិស្សឲ្យទទួលបានភាសាជប៉ុនកម្រិតN3ក្នុងរយៈពេល១ឆ្នាំ។លើសពីនេះទៅទៀតប្រសិនបើទទួលបានN3នៅក្នុងកំឡុងឆ្នាំទី១ហើយទទួលបានការសម្រេចថាអាចទៅធ្វើការនៅប្រទេសជប៉ុននោះនឹងអាចទទួលបានប្រាក់រង្វាន់ពីវិទ្យាស្ថាន។

បច្ចេកទេសថែទាំចាស់ជរា

គឺជាការសិក្សាពីរបៀបនៃការជួយមនុស្សចាស់ជរាដូចជាការបញ្ចេញសម្លេងវិធីទំនាក់ទំនងផ្ទាល់ៗរបៀបនៃការប្រើឧបករណ៍ និង សម្ភារៈថែទាំរបៀបនៃការថែទាំបរិស្ថាន និង របៀបនៃការប្រើប្រាស់រាងកាយរបស់យើងខ្លួនឯង(Body mechanics)ជាដើម។ហើយមិនមែនមានតែរបៀបនៃការផ្ដល់ជំនួយនោះទេលើសពីនេះយើងអាចសិក្សាលើរឿងជាច្រើនផ្សេងទៀតបានផងដែរ។

ប្រពៃណីនិងប្រវត្តិសាស្ត្រជប៉ុន

នៅប្រទេសជប៉ុនមានប្រពៃណីនិងប្រវត្តិសាស្ត្រផ្សេងៗគ្នាជាច្រើន។ហេីយមនុស្សចាស់ជរានៅជប៉ុនភាគច្រើនពួកគាត់នៅតែចាត់ទុកវប្បធម៌ជប៉ុនសំខាន់សម្រាប់ពួកគាត់ដដែលដូច្នេះអ្នកដែលរស់នៅក្នុងផ្ទះបុរាណក៏មានច្រើនណាស់ដែរ។មនុស្សវ័យចាស់គឺជាសិស្សច្បងនៃជីវិតរស់នៅហើយការមានទំនាក់ទំនងជាមួយមនុស្សវ័យចាស់គឺវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងអាចដឹងថាតើពួកគាត់បានឆ្លងកាត់សម័យកាលបែបណាខ្លះទើបអាចមកដល់បច្ចុប្បន្ន។

ទស្សនៈវិជ្ជានៃការថែទាំចាស់ជរា

ការថែទាំចាស់ជរាវាមិនមែនគ្រាន់តែជាបច្ចេកទេសនោះទេ។យើងនឹងសិក្សាអំពីទស្សនៈនិងទស្សនៈវិជ្ជានៃការថែទាំចាស់ជរាថាតើការថែទាំចាស់ជរារបស់ជប៉ុនមានលក្ខណៈបែបណា?តើការងារថែទាំចាស់ជរាគឺជាការងារបែបណា?ភាពម្ចាស់ការនិងសេចក្ដីថ្លៃថ្នូរដែលត្រូវតែប្រកាន់ភ្ជាប់នៅក្នុងការថែទាំចាស់ជរាប្រព័ន្ធនៃសង្គមនិងច្បាប់ដែលត្រូវតែដឹងទុកជាមុនទៅលើការផ្ដល់សេវាកម្មថែទាំជាដើម។

ប្រព័ន្ធនៃចិត្ត

ការស្វែងយល់អំពីចលនា និង ការប្រែប្រួលនៃចិត្តរបស់មនុស្សគឺជាការតាមដានមើលសកម្មភាព ឥរិយាបទ ឬ ចិត្តរបស់ខ្លួនឯង។យើងនឹងសិក្សាអំពីយន្ដការនៃសតិនិងអារម្មណ៍ដែលជាទស្សនៈផ្ទាល់ខ្លួនក្នុងការរស់រានមានជីវិតនិងសុភមង្គលផ្លូវអារម្មណ៍ដែលជាតម្រូវការនិងការបន្សាំនៃជរាភាពព្រមទាំងពិការភាព។ការថែទាំចាស់ជរាដែលបានស្វែងយល់ពីចិត្តគំនិតនោះយើងនឹងយល់ពីការរក្សាសេចក្ដីថ្លៃថ្នូរនៃការថែទាំ។

ប្រព័ន្ធនៃរាង្គកាយ

គឺជាការសិក្សាអំពីដំណើរការនៃរចនាសម្ព័ន្ធខួរក្បាល សំណង់និងដំណើរការរាងកាយរបស់មនុស្ស និង ការចាត់ចំណាត់ថ្នាក់នៃដំណើរការខាងចុងនៃសរសៃរប្រសាទជាដើម។ការសិក្សាខាងលើនេះអាចឲ្យយើងដឹងថាតើសមត្ថភាពនៃសតិ ឬ សមត្ថភាពនៃការវិនិច្ឆ័យមានការថយចុះដែរឬទេ?ហើយវាអាចឲ្យយើងដឹងពីរបៀបមើលការខុសត្រូវចំណុចទាំងអស់នោះនិងជំងឺជាច្រើនទៀតរបស់មនុស្សចាស់ជរាបានផងដែរ។

បច្ចេកទេសទំនាក់ទំនង

គឺជាការសិក្សាអំពីស្ថានភាពជំងឺដែលបណ្ដាលមកពីវ័យចំណាស់ជាមួយគ្នានិងការទំនាក់ទំនងពិការភាពរបៀបនៃទំនាក់ទំនងក្នុងការស្វែងយល់ពីស្ថានភាពចិត្តវិទ្យាការបញ្ចេញសំលេងអាកប្បកិរិយាឬអត្តចរិតបន្ទាប់មកគឺបច្ចេកទេសនិងមធ្យោបាយក្នុងការទំនាក់ ទំនងបុគ្គលិកថែទាំដូចគ្នា។ជាងនេះទៅទៀតក៏មានបង្រៀនពីរបៀបនៃការសរសេរកំណត់ត្រាសំខាន់ៗដែលចាំបាច់នៅក្នុងការផ្ដល់សេវាកម្មថែទាំផងដែរ។

ការគ្រប់គ្រងការថែទាំ

គឺជាការសិក្សាពីការប្រមូលព័ត៌មានទាំងស្រុងជំុវិញបរិស្ថានជីវភាពរស់នៅដូចជាស្ថានភាពបច្ចុប្បន្ននិងទិដ្ឋភាពដែលនៅពីក្រោយមនុស្សចាស់ និង រៀនពីវិធីវិភាគគម្រោងនិងការអនុវត្តន៍វិធីថែទាំដែលអាចផ្ដល់ជំនួយអោយសមស្របសម្រាប់បុគ្គលទាំងនោះផងដែរ។បន្ទាប់មកមិនត្រឹមតែអនុវត្តប៉ុណ្ណោះទេគឺត្រូវធ្វើការវាយតម្លៃនិងសិក្សាបន្ថែមពីដំណើរការទូទៅដើម្បីឲ្យការផ្ដល់សេវាកម្មកាន់តែមានភាពប្រសើរជាងអ្វីដែលអ្នកប្រើប្រាស់បានគិត។

លំដាប់លំដោយនៃការសិក្សា

ដើម្បីឆ្លើយតបទៅនឹងគោលដៅនឹងបំណងរបស់និស្សិតវិទ្យាស្ថានអាចឲ្យនិស្សិតធ្វើការជ្រើសរើសបានរវាងការសិក្សានៅប្រទេសកម្ពុជានិងការអនុវត្តន៌ជំនាញថែទាំនៅប្រទេសជប៉ុន។មួយវិញទៀតកំឡុងពេលចុះកម្មសិក្សានៅក្នុងប្រទេសជប៉ុននិស្សិតអាចទទួលបាននូវក្រេឌីតដើម្បីជាប្រយោជន៍ក្នុងការបញ្ចប់ការសិក្សា។ប្រសិនបើក្នុងករណីដែលទៅអនុវត្តជំនាញថែទាំនៅប្រទេសជប៉ុនគឹត្រូវចំណាយពេល៤ឆ្នាំទើបអាចបញ្ចប់ការសិក្សាបាន។ចំណែកឯការសិក្សានៅក្នុងប្រទេសកម្ពុជាគឺចំនាយពេលតែ២ឆ្នាំតែប៉ុណ្ណោះអាចបញ្ចប់ការសិក្សាបានហើយ។

ឆ្នាំទី១

មូលដ្ឋានគ្រឹះ

សិក្សាពីជំនាញបច្ចេកទេសនិងចំណេះដឹងដែលចំាបាច់ក្នុងការថែទាំស្របទៅតាមកម្មវិធីសិក្សាថែទាំចាស់ជរាល្អបំផុតរបស់ប្រទេសជប៉ុនរួមទាំងចំណេះដឺងប្រើប្រាស់គ្រឿងបរិក្ខារដែលមានដូចគ្នាទៅនឹងប្រទេសជប៉ុន។លើសពីនេះទៅទៀតគឺមានការបង្ហាត់បង្រៀនផ្ទាល់ពីសាស្ត្រាចារ្យជនជាតិជប៉ុនផងដែរ។​សិស្សានុសិស្សសិក្សារយៈពេលកន្លះឆ្នាំអាចឈានដល់កម្រិតសញ្ញាបត្រថែទាំកម្រិតដំបូងនៅប្រទេសជប៉ុន។ចំពោះការសិក្សាភាសាជប៉ុនវិញយើងនឹងបង្រៀនអំពីពាក្យ វេយ្យាករណ៍ រួមទាំងមុខវិជ្ជាផ្សេងៗទៀតក្នុងគោលបំណងជម្រុញឲ្យសិស្សទទួលបានកម្រិតភាសាជប៉ុន N3 ក្នុងរយៈពេល១ឆ្នាំ។ហើយនិស្សិតដែលបានសម្រេចថានឹងទៅចុះកម្មសិក្សានៅប្រទេសជប៉ុននឹងអាចធ្វើដំណើរទៅបានបន្ទាប់ពីសិក្សានៅវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនរយៈពេល១ឆ្នាំ។

ឆ្នាំទី២

ប្រើប្រាស់

សម្រាប់សិស្សដែលស្នាក់នៅប្រទេសជប៉ុនក្នុងនាមជាកម្មសិក្សាការីអាចប្រើប្រាស់ចំណេះជំនាញបច្ចេកទេសដែលបានសិក្សានៅឆ្នាំទី១ និង អាចអនុវត្តការងារជាក់ស្តែងនៅកន្លែងថែទាំនៅប្រទេសជប៉ុនបាន។កំឡុងពេលអនុវត្តការងារជំនាញថែទាំនៅប្រទេសជប៉ុននិស្សិតក៏អាចទទួលបានមកវិញនូវប្រាក់ខែផងដែរ។ទន្ទឹមនឹងអាចអនុវត្តព្រមទាំងពង្រីកនូវចំណេះដឹងដែលបានរៀនកន្លងមកដែរនោះវាធ្វើឲ្យការសិក្សាកាន់តែមានភាពស្ទាត់ជំនាញនឹងអាចឆ្ពោះទៅរកគោលដៅក្នុងការបង្កើនសមត្ថភាពឲ្យស្មើនឹងសញ្ញាបត្រផ្នែកថែទាំជំនាញរបស់ប្រទេសជប៉ុន។ចំណែកការស្នាក់នៅប្រទេសជប៉ុនបណ្តើរប្រើប្រាស់ភាសាជប៉ុនប្រចាំថ្ងៃបណ្តើរជាការសិក្សាជាក់ស្តែងដែលអាចជម្រុញឲ្យសិស្សទទួលបានភាសាជប៉ុនកម្រិត N2ផងដែរ។ហើយសម្រាប់អ្នកដែលមិនទាន់សម្រេចចិត្តថាចុះទៅកម្មសិក្សានៅប្រទេសជប៉ុនគឺនៅបន្តសិក្សានៅប្រទេសកម្ពុជាសិនហើយចំពោះអ្នកដែលបានសម្រេចចិត្តទៅធ្វើការនៅប្រទេសជប៉ុននឹងបញ្ជូនទៅជាបន្តបន្ទាប់។

ឆ្នាំទី៣,៤

អនុវត្តជាក់ស្ដែង

ដោយប្រើប្រាស់នូវបទពិសោធន៍ក្នុងការអនុវត្តន៍និងចំណេះដឹងដែលបានសិក្សានាពេលកន្លងមកនិស្សិតអាចអនុវត្តជំនាញនេះជាក់ស្ដែងបាននៅក្នុងប្រទេសជប៉ុន។ចាប់ពីឆ្នាំទី២មកនឹងមានសិស្សប្អូនចូលមកសិក្សាជាបន្តបន្ទាប់ក្នុងពេលនោះដែរអ្នកទាំងអស់គ្នានឹងមានឳកាសក្នុងការបង្ហាញនូវសមត្ថភាពដែលខ្ឡួនមានទៅកាន់ពួកគេទាំងអស់គ្នា។មួយវិញទៀតនិស្សិតអាចសន្យំនូវបទពិសោធន៍នៃការអនុវត្តន៍ការងារជាក់ស្តែងដើម្បីឆ្ពោះទៅការទទួលបានវិញ្ញាប័នបត្រអ្នកជំនាញថែទាំសុខុមាលភាពថ្នាក់ជាតិរបស់ប្រទេសជប៉ុនព្រមទាំងអាចសម្រេចបំណងក្នុងការទទួលបានកម្រិតភាសាជប៉ុន N1។បន្ទាប់ពីឆ្លងកាត់កម្មសិក្សាជាក់ស្តែងរយៈពេល៣ឆ្នាំហើយត្រឡប់មកកម្ពុជានឹងអាចបញ្ចប់ការសិក្សាបាន។

 • ប្រសិនបើបានទៅប្រទេសជប៉ុនកំឡុងឆ្នាំទី១
  • សិក្សា
  • កម្មសិក្សាជំនាញបច្ចេកទេសថែទាំ
  • បញ្ចប់ការសិក្សា
 • ប្រសិនបើបានទៅប្រទេសជប៉ុនកំឡុងឆ្នាំទី២
  • សិក្សា
  • កម្មសិក្សាជំនាញបច្ចេកទេសថែទាំ
  • បញ្ចប់ការសិក្សា