ទស្សនៈវិស័យនៃការអប់រំ

ទស្សនៈវិស័យនៃការអប់រំសិក្សាលើចំណេះដឹងជាក់ស្ដែង
ដើម្បីជាប្រយោជន៍ឆ្ពោះទៅរកឯករាជ្យភាពនៅថ្ងៃស្អែក

01

សិក្សាភាសា​​ជប៉ុននិងការថែទាំចាស់ជរានៅប្រទេសកម្ពុជា

02

ទទួលបានការអនុវត្តន៍បច្ចេកទេសជាក់ស្ដែងនៅប្រទេសជប៉ុន

03

ជោគជ័យនៅក្នុងប្រទេសកម្ពុជា ជប៉ុន និងក្នុងពិភពលោកតាមរយៈបទពិសោធន៍ដែលទទួលបាន

មេរៀននៅក្នុងវិទ្យាស្ថាន

អប់រំធនធានមនុស្សថែទាំចាស់ជរាឲ្យប្រកបដោយ
ការស្រលាញ់ ការគោរព គុណធម៌

វិភាគទានអភិវឌ្ឍន៍កម្ពុជា និង វិភាគទានសង្គមអន្តរជាតិ

【ក្លាយជាធនធានមនុស្សដែលឆ្ពោះទៅរកភាពជោគជ័យនៅប្រទេសកម្ពុជានិងបណ្ដាប្រទេសក្នុងពិភពលោក】

ជោគជ័យនៅទូទាំងពិភពលោកក្នុងនាមជាអ្នកដឹកនាំនៅជំនាន់ក្រោយ

ប្រសិនបើគិតដល់ចំណុចមួយនៃការណែនាំអំពីវិធិថែទាំបែបជប៉ុននៅក្នុងអាស៊ានយើងឃើញថាដោយសារគម្លាតនៃសាសនាមានតិចបំផុតព្រោះភាគច្រើនគឺជាប្រទេសកាន់ព្រះពុទ្ធសាសនា។នៅក្នុងប្រទេសពុទ្ធសាសនាតែងតែមានការគោរពចំពោះមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ព្រមទាំងមានស្មារតីក្នុងការបម្រើសេវាកម្មនិងមានកាយសម្បទាមាំមួនជាពិសេសមានមនុស្សវ័យក្មេងច្រើនដែលអាចក្លាយជាអ្នកថែទាំ។ហើយប្រទេសកម្ពុជាគឺជាប្រទេសកាន់ព្រះពុទ្ធសាសនាដែលស្ថិតនៅចំកណ្ដាលនៃប្រទេសផ្សេងៗទៀតដូចជាមីយ៉ាន់ម៉ា ថៃ​ វៀតណាម និង ប្រទេសឡាវជាដើមជាហេតុអាចឲ្យកម្ពុជាបញ្ជូនសេវាកម្មថែទាំរបស់ខ្លួនទៅកាន់ប្រទេសអាស៊ានបាន។វាមិនមែនជាប់គាំងនៅតែប្រទេសជប៉ុននិងកម្ពុជានោះទេព្រោះការបណ្ដុះបណ្ដាលធនធានមនុស្សសកលឲ្យឆ្ពោះទៅរកភាពជោគជ័យនៅក្នុងសកលលោកគឺជាសារៈសំខាន់និង ជាទស្សនៈវិស័យរបស់វិទ្យាស្ថានយើងខ្ញុំផងដែរ។

ចក្ខុវិស័យរបស់និសិ្សតនៅក្នុងវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន

【ជាវិទ្យាស្ថានដែលអាចបណ្ដុះបណ្ដាលធនធានមនុស្សឲ្យជោគជ័យនៅក្នុងសកលលោក】

【ការប្រើប្រាសចំណេះដឹងដើម្បីជោគជ័យ】

ចំណេះជំនាញនិងការហ្វឹកហាត់បច្ចេកទេសដែលបានសិក្សានៅក្នុងវិទ្យាស្ថានជាបទពិសោធន៍នៃបណ្ដុះបណ្ដាលធនធានមនុស្ស សកលឲ្យឆ្ពោះទៅរកភាពជោគជ័យនៅក្នុងប្រទេសជប៉ុន កម្ពុជានិងទូទាំងសកលលោក

【សិក្សាចំណេះជំនាញនៅក្នុងវិទ្យាស្ថាន】

នៅក្នុងវិទ្យាស្ថានមានសិក្សាពីបច្ចេកទេសថែទាំឈានមុខរបស់ជប៉ុននៅក្នុងវិទ្យាស្ថាននិងសិក្សាក្នុងបំណងប្រលងយកសញ្ញាបត្រថ្នាក់ជាតិជប៉ុន កម្ពុជា

【ការសិក្សាបច្ចេកទេសជាក់ស្ដែងនៅប្រទេសជប៉ុន】

កម្មសិក្សាការីអាចធ្វើការនៅប្រទេសជប៉ុនបានរយៈពេលយូររហូតដល់៥ឆ្នាំ

យើងមានអង្គការត្រួតពិនិត្យដែលអាចទុកចិត្តបានក្នុងការផ្ដល់ជំនួយដល់សិស្សដោយប្រព័ន្ធគាំទ្រនិងគ្រប់គ្រងច្បាស់លាស់ក្នុងការបណ្តុះបណ្តាលការងារនៅក្នុងប្រទេសជប៉ុនផ្ទាល់ហើយអង្គការត្រួតពិនិត្យមានតួនាទីត្រួតពិនិត្យសហគ្រាសដែលទទួលយកកម្មសិក្សាការីជាទៀងទាត់ថាតើពួកគាត់មានទទួលបាននូវភាពមិនត្រឹមត្រូវឬអយុត្តិធម៌ណាមួយឬទេ។ដូច្នេះមិនមែនបញ្ជូនពួកគាត់ទៅហើយចប់នោះទេយើងនៅតែតាមដានជីវភាពរស់នៅរបស់កម្មសិក្សាការីក្នុងប្រទេសជប៉ុនរហូតផងដែរ។